វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មដំណាំចេកជាលក្ខៈអាជីវកម្ម
ចេញ​ផ្សាយ ២៨ មករា ២០២១
160

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំនួន ០៧រួប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ផលិតកម្មដំណាំចេកជាលក្ខៈអាជីវកម្ម ដោយរួមសហការជាមួយអង្គការសង្គ្រោះកុមារ និងអង្គការIDE។ វគ្គបណ្តុះបណ្តាលនេះមានវគ្គទ្រឹស្តីផង និងការអនុវត្តផ្ទាល់  ទីវាលផង ដោយពិនិត្យជាក់ស្តែងនៅចំការរបស់កសិករ កម្មវិធីនេះធ្វើឡើងនៅ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter