ថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១
មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយគណៈកម្មការសហគមន៍ពាមក្រសោប, សហគមន៍ការការពារធនធានធម្មជាតិ, ក្រុមព្រឹក្សាឃុំ និងប៉ូលីសប៉ុស្តិ៍ឃុំពាមក្រសោប បានចេញល្បាតក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប ក្នុងការល្បាតក្រុមការងារបានជួបប្រទះទូកនេសាទមងត្រីកាម៉ុង ចំនួន ០១គ្រឿង ដែលកំពុងធ្វើការនេសាទនៅតំបន់ដែនសុវត្ថិភាពត្រីកាម៉ុង ហើយក្រុមការងារក៏បានធ្វើការអប់រំ ណែនាំ ដល់ប្រជានេសាទ អោយឈប់មកនេសាទនៅតំបន់ដែនសុវត្ថិភាពត្រីកាម៉ុងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម