កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២២ មករា ២០២១
177

ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ 

លោក អុី​ ម៉េងលាង ប្រធានមន្ទីរ និងលោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមករា ឆ្នាំ២០២១ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតេយ្យភាពឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងវត្តមានលោកប្រធានមន្ទីរ ទាំង ២៥ រាជធានី ខេត្ត។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម អាគារតេជោសន្តិភាព សាលប្រជុំលឿងរាជ។

ចំនួនអ្នកចូលទស្សនា
Flag Counter