ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើការស្នើសូមកាត់ឆ្វៀល ដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ការពិនិត្យផ្ទៀងផ្ទាត់នេះ គឺពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី រវាងទិន្នន័យ ផែនទី និយាមកា ដែលក្រសួងបរិស្ថានបានផ្ញើមករដ្ឋបាលខេត្ត ជាមួយទិន្នន័យ ផែនទី និងនិយាមកាដីដែលរដ្ឋបាលខេត្តបានធ្វើការស្នើសុំកាត់ឆ្វៀល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម