សហការជាមួយអង្គការសង្គ្រោះកុមារ ក្នុងគម្រោងស្ទៀរ បានចុះបង្កើតក្រុមកសិករផលិតដាំដំណាំបន្លែ និងដាំឪឡឹក
ចេញ​ផ្សាយ ២១ មករា ២០២១
100

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ 

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងប្រធានការិយាល័យកិច្ចការនារីស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្គ្រោះកុមារ ក្នុងគម្រោងស្ទៀរ បានចុះបង្កើតក្រុមកសិករផលិតដាំដំណាំបន្លែ និងដាំឪឡឹក ចំនួន ០២ ភូមិ ក្នងនោះ៖

នៅភូមិតានី  ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ១៨នាក់ ស្រី ០៨នាក់។ បានបោះឆ្នោតជ្រើសរើសមាន៖១. លោក លួន បិច ជាប្រធាន, ២. លោកស្រី អៀម តៃ ជាអនុប្រធាន, ៣. លោក នុំ ឈឿន ជាជំនួយការ។

និងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ៣៥នាក់ ស្រី ១៣នាក់ ។  បានបោះឆ្នោះជ្រើសរើសមាន៖១. លោកយូ ទិន ជាប្រធានក្រុម, ២. លោកស្រី អ៊ុយ ផុន ជាអនុប្រធាន, ៣. លោក ជា បឿន ជាជំនួយការ។

ចំនួនអ្នកចូលទស្សនា
Flag Counter