ចុះពិនិត្យទីតាំងចិញ្ចឹមបង្គារបស់ម្ចាស់ឈ្មោះ ង៉ុយ លក្ខិណា នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ១៩ មករា ២០២១
95

ថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចុះពិនិត្យទីតាំងចិញ្ចឹមបង្គាសរបស់ម្ចាស់ឈ្មោះ ង៉ុយ លក្ខិណា នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លទ្ធផលគឺមាន៖

- ចំនួនស្រះសរុប ២០ស្រះ ទំហំស្រះ ២ ០០០ម៉ែត្រការ៉េ

- ស្រះដាក់កូនពូជចិញ្ចឹមខែធ្នូឆ្នាំ ២០២០ មានចំនួន ០៦ស្រះ

- កូនពូជដាក់ចិញ្ចឹមក្នុង ០១ស្រះចំនួន ១០ម៉ឺនកូន

- ប្រមូលផលខែមីនា ឆ្នាំ២០២១ នឹងបានចំនួន ០៥តោន 

- ស្រះកំពុងរៀបចំចិញ្ចឹមខែមករា ២០២១ មានចំនួន ០៥ស្រះ 

- ស្រះមិនដំណើរការ ០៩ស្រះ ក្នុងខែមករា ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter