ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងកញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេទេសដំណាំបន្លែត្រសក់ទ្រើង និងបានចុះពិនិត្យមើលទីតាំងដីសម្រាប់រៀបត្រៀមទុកសម្រាប់ដំណើការដាំបន្លែ របស់កសិករ (ស្ត្រីក្រីក្រ) ទាំង ១១គ្រួសារ នៅភូមិតានី និងភូមិភ្ញីមាស ឃុំភ្ញីមាស ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីលោកជំទាវ ស ស៊ឹមអុីម អនុប្រធានសមាគមន៍នារីខេត្ត លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម