ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកផែនការអនុវត្តបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ សរ ស៊ីមអ៊ីម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកោះកុង។
កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ
១-អនុម័ត និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកា ឆ្នាំ២០២០
២-របាយការណ៍សកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២០
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាប្រចាំ ឆ្នាំ២០២១
៤-ផែនការបន្ទាប់
៥-បញ្ហាផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម