វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
147

ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ 

លោក ខៀវ កានិត ប្រធានការិយាល័យ និងលោក អ៊ុក បូរ៉ា មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាល បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោមអធិបតីភាពលោក ហ៊ល ដាវុន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានសិក្ខាកាមចូលរួមសរុប ៣៩នាក់ ស្រី ០៦នាក់។ វគ្គបណ្តុះបណ្តាល រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter