ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
លោក ខៀវ កានិត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងលោកមេភូមិឈើនាង ឃុំជ្រោយស្វាយ បានចុះទៅធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការ ការពារនិងព្យាបាលជម្ងីអុតក្តាម ដែលបានឆ្លងរាលដាលទៅលើគោក្របី មានអ្នកចូលរួមចំនួន ១៦ នាក់។ បានចែកផ្តល់ថ្នាំ Bleu Methylen ដល់ម្ចាស់សត្វដែលបានចូលរួមសម្រាប់លាបដំបៅគោ ក្របី។
១. លទ្ធផល
ក្រុមការងារពុំបានព្យាបាលគោ ក្របី ជូនប្រជាកសិករទេ ដោយតាមការសាកសួរព័ត៌មានពីលោកមេភូមិ ក៏ដូចជាកសិករម្ចាស់សត្វដែលបានចូលរួម ក្នុងភូមិឈើនាងបានឲ្យដឹងថាគោ ក្របី ដែលឈឺបានជាសះស្បើយស្ទើរតែ១០០% ក្រោមការព្យាបាល របស់ភ្នាក់ងារសុខភាពសត្វភូមិ និងម្ចាស់សត្វមួយចំនួន។ សម្រាប់ថ្ងៃនេះនៅទូទាំងឃុំជ្រោយស្វាយ មិនមានករណីគោ ក្របីឈីងាប់ឡើយ។
២. បញ្ហាប្រឈម៖កសិករនៅតែព្រលែងសត្វទៅតាមទីវាលក្នុងអំឡុងពេលសត្វឈឺ។
៣. ទិសដៅបន្ត៖
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម