ចុះអប់រំផ្សព្វផ្សាយ ណែនាំ ពីវិធានការការពារនិងព្យាបាលជម្ងឺអុតក្តាម និងបានចែកថ្នាំព្យាបាល Bleu Methylen និងធ្វើការព្យាបាលជម្ងឺសត្វ គោ ក្របី
ចេញ​ផ្សាយ ១២ ធ្នូ ២០២០
203
ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
លោក ខៀវ កានិត ប្រធានការិយាល័យផលិកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះអប់រំផ្សព្វផ្សាយ ណែនាំ ពីវិធានការការពារនិងព្យាបាលជម្ងឺអុតក្តាម និងបានចែកថ្នាំព្យាបាល Bleu Methylen និងធ្វើការព្យាបាលជម្ងឺសត្វ គោ ក្របី ជូនប្រជាពលរដ្ឋ បាន ក្របី ១៤ក្បាល,ស គោ ចំនួន ០៧ក្បាល នៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ប្រជាពលរដ្ឋចូលរួមចំនួន ២០នាក់ ស្រី ១០នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter