សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករ
ចេញ​ផ្សាយ ១១ ធ្នូ ២០២០
146

ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករ នៅភូមិកណ្តោល និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។ ក្នុងការចុះតាមដាននេះយើងបានសង្កេតឃើញថាកសិករមានប្រមាណពី ៦០-៨០% ដែលបានអនុវត្តតាមការបណ្តុះបណ្តាលជាមួយគម្រោងកន្លងមក។

ការចុះអង្កេត និងតាមដាននេះគឺដើម្បីជួយដល់ពួកគាត់គាំទ្របច្ចេកទេសបន្ថែម នឹងផ្តល់ព្រឹក្សាណែនាំការកសាងផែនការពង្រីក និងការពង្រឹងអាជីវកម្មកសិកម្មឲ្យមានវិសាលភាពកាន់តែធំ និងស្របទៅតាមទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter