ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ និងប្រមូលឯកសារពាក់ព័ន្ធនឹងការដាក់តាំងទីលំនៅ ឬធ្វើរបងហ៊ុព័ទ្ធកាន់កាប់ដីចម្ការឈើអាកាស្យារបស់រដ្ឋ
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
131

ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០

ក្រុមការងារខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋ និងប្រមូលឯកសារពាក់ព័ន្ធនឹងការដាក់តាំងទីលំនៅ ឬធ្វើរបងហ៊ុព័ទ្ធកាន់កាប់ដីចម្ការឈើអាកាស្យារបស់រដ្ឋ  ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ :  A 1 -0913 និង លេខ A 1 - 0160  ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រុមការងារបានចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ប្រមូលឯកសារពាក់ព័ន្ធបានចំនួន ៥៨ ក្បាលដី។

ចំនួនអ្នកចូលទស្សនា
Flag Counter