បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី និងចុះមើលទីតាំងធ្វើបង្ហាញដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី
ចេញ​ផ្សាយ ០១ ធ្នូ ២០២០
122
ថ្ងៃច័ន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រុមការងារបច្ចេកទេសអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំស្វាយចន្ទី និងចុះមើលទីតាំងធ្វើបង្ហាញដល់សមាជិកបណ្តុំអាជីវកម្មស្វាយចន្ទី ស្ថិតនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីលោកស្រីអនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងអនុប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងសហការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល។ កសិករដែលជាសមាជិកបណ្តុំអាជីវកម្មចូលរួមវគ្គមានចំនួនសរុប ២៨ នាក់ ស្រី ០៨ នាក់។
ប្រធានបទដែលបានលើកយកបង្ហាញ និងពិភាក្សាក្នុងក្រុមរួមមាន៖
+ បច្ចេកទេសដាំដុះ
- ការជ្រើសរើសកូនសម្រាប់ដាំ
- ការរៀបចំដី
- ការរៀបចំដាំកូន
+ ការថែទាំ
- ការតាក់តែងមែក
- ការសម្អាតស្មៅ
- ការពូនគល់
- ការដាក់ជីបំប៉ន
+ ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ
- ជំងឺ
- សត្វល្អិតចង្រៃ
+ ការប្រមូលផល
វគ្គបណ្តុះបណ្តាលមានការចូលរួមយ៉ាងផុលផុសពីកសិករ ជាពិសេសការសួរនាំអំពីរបៀបនៃរបៀបតាក់តែងមែក របៀបនៃការប្រើប្រាស់ជីបំប៉នទៅតាមដំណាក់កាលនិមួយៗ របៀបនៃការការពារជំងឺលើដំណាំ និងសត្វល្អិតចង្រៃ ។
ចំនួនអ្នកចូលទស្សនា
Flag Counter