ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើដងទង់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមពិនិត្យជាក់ស្ដែងព្រំប្រទល់ដីទំនាស់ លើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ៖ A 1 - 0913 និង A 1 - 0160 ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រុមការងារពិនិត្យព្រំប្រទល់ទីតាំងដីទំនាស់ចម្ការឈើអាកាស្យារបស់រដ្ឋ ដឹកនាំដោយ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួម ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង លោកប្រធានទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងក្រុងខេរមរភូមិន្ទ លោកចៅសង្កាត់-ចៅសង្កាត់រងស្មាច់មានជ័យ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន ១៣ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម