ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ចំនួន ០២ រូប បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក និងបានបញ្ជ្រាប់ពីបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ និងបានធ្វើបង្ហាញផ្ទាល់ពីរបៀបលើករង ដាក់ជីទ្រាប់បាទ និងរបៀបដឡើងប្រព័ន្ធដំណក់ទឹកដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តកោះកុង។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំសម្របសម្រួលដោយភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្រែអំបិល ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានអនុវត្តកម្មវិធី (ASPIRE) ស្រុកស្រែអំបិល មន្ត្រីបច្ចេកទេសកម្មវិធី ASPIRE ស្រុក ទីប្រឹក្សាកម្មវិធី ASPIER និងកសិករបណ្តុំអាជីវកម្មបន្លែសរុបចំនួន ៣៦ នាក់ ស្រី ១៨ នាក់ ដែលប្រព្រឹត្តិទៅនៅភូមិខ្លុង ស្រុកស្រែអំបិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម