ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយ ស្ដីពីវិធានព្រៃឯកជន និងការរៀបចំគោលនយោបាយណែនាំសម្រាប់ការចុះបញ្ជីព្រៃឯកជននៅកម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ប៉េអា អ្នកតំណាងរាស្ត្រ លោកឧកញ៉ា ណាង សុធី តំណាងវិស័យឯកជន នាយខណ្ឌ នាយផ្នែករដ្ឋបាលព្រៃឈើ រាជធានីខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគទុននានាពាក់ព័ន្ធនឹងការដាំឈើលក្ខណ:ឯកជន និងអ្នកពាក់ព័ន្ធចូលរួមសរុប ចំនួន ៨៩ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម