ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល និងប្រមូលទិន្ន័យទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាត (SMART Tool)
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
143

ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងមន្ត្រីកិច្ចសន្សា ០២ រូប ចុះទប់ស្កាត់ , បង្ក្រាបបទល្មើសជលផល និងប្រមូលទិន្ន័យទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាត (SMART Tool) នៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានជួបប្រទះនឹងទូកនេសាទ ចំនួន ១២  គ្រឿង ដោយធ្វើការអប់រំ ណែនាំ ដល់អ្នកនេសាទ ដើម្បីឲ្យអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ និងធ្វើការដកហូតលបកន្ទុយកណ្តុរចំនួន ១៥ ខ្សែ ប្រវែង ១២០ ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter