ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល រួមសហការជាមួយអង្គការ Save The Children និងអង្គាការ IDE បានចុះណែនាំអ្នកលក់ធាតុចូលកសិកម្ម និងចុះតាមដានត្រួតពិនិត្យការអនុវត្តបច្ចេកទេសរបស់កសិករនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល បានចំនួន ១០ គ្រួសារ។ ជាលទ្ធផលជាកសិករដែលបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាលពីបច្ចេកទេសដាំដំណាំត្រសក់ និងបន្លែកន្លងមក គាត់ពេញចិត្តយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីមន្ទីរកសិកម្ម ក៏ដូចអង្គការ Save the Children និងអង្គការ IDE ហើយពួកគាត់សំណូមពរសុំបណ្តុះបណ្តាលបច្ចេកទេសដំណាំផ្សេងៗទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម