ចុះពិនិត្យជាក់ស្ដែងទីតាំងដីទំនាស់
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
182

ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមចុះពិនិត្យជាក់ស្ដែងទីតាំងដីទំនាស់ នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល របស់ឈ្មោះ នាង  លីណា  តំណាងឱ្យប្រជាពលរដ្ឋ  ចំនួន ២៥ គ្រួសារ មាន ២៥ ក្បាលដី។ ការចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែង នេះដឹកនាំដោយ លោក គាត  សារិន នាយករងរដ្ឋបាលសាលាស្រុកស្រែអំបិល ដែលមានអ្នកចូលរួមសរុបចំនួន ១២ នាក់ ដោយផ្ទៀងផ្ទាត់ បានចំនួន ១០ ចំណុច។

ចំនួនអ្នកចូលទស្សនា
Flag Counter