សិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់ ASEAN
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
129

ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងលោក ឈួន ពន្លឺ មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់ ASEAN នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកសិកម្មនិងព្រៃឈើ ASEAN រួមទាំងសិក្ខាកាមចំនួន ២៨ នាក់ ស្រី ០៨ នាក់) ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉ក់រ៉ូយាល់ ខេត្តកែប។

ចំនួនអ្នកចូលទស្សនា
Flag Counter