ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ចូលរួមប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា-វិច្ឆិកា ឆ្នាំ២០២០ លើការអនុវត្តគម្រោងរបៀងអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ នៅតាមបណ្ដាសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ គោលដៅក្នុងខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមកម្ពុជាខេត្តកោះកុង រៀបចំសម្របសម្រួលដោយមន្ត្រីគម្រោងរបៀបអភិរក្សជីវ:ចម្រុះមហាអនុតំបន់មេគង្គ ប្រចាំខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកមេឃុំ ឬ ក្រុមប្រឹក្សាឃុំគោលដៅ សមាជិកសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ទីប្រឹក្សាគ្រប់គ្រងគម្រោង អង្គការដៃគូផ្ដល់សេវាកម្ម និងអ្នកពាក់ព័ន្ធចូលរួមសរុប ចំនួន ៦០ នាក់ ស្រី ១៥ នាក់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម