កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ
ចេញ​ផ្សាយ ១៨ វិច្ឆិកា ២០២០
126
ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើអភិវឌ្ឍន៍អេកូទេសចរណ៍តាមបែបសហគមន៍ និងការសាងសង់ផ្ទះស្នាក់ របស់សហគមន៍ការពារស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលមានជំនួយបច្ចេកទេស និងថវិកា ពីអង្គការអាក់សិនអេតកម្ពុជា (ActionAid International Cambodia) ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលាប្រជុំ (ខ) សាលាខេត្តកោះកុង។ កិច្ចប្រជុំបានពិភាក្សាទៅលើ ៖
១.លិខិតបទដ្ឋានគតិយុត្ត នៃការបង្កើតសហគមន៍
២.ការកំណត់ទីតាំងគម្រោង
៣.គម្រោងផែនការសកម្មភាព និងថវិកា របស់គម្រោង។
ចំនួនអ្នកចូលទស្សនា
Flag Counter