ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ជួប ជឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំផ្តល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង និងក្រុមការងារ អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំជីខលើ និងមានការអញ្ជើញចូលរួមពីលោកមេឃុំជីខលើ ស្រុកស្រែអំបិល សមាជិកបណ្តុំអាជីវកម្មឃ្មុំ និងអ្នកពាក់ព័ន្ធសរុបចំនួន ៤១ នាក់ ស្រី ០៩ នាក់។ បណ្ដុំអាជីវកម្មឃ្មុំទទួលបានកញ្ចប់ថវិកាសម្រាប់ទិញធាតុចូលគាំទ្របណ្ដុំអាជីវកម្ម នូវទឹកប្រាក់ចំនួន ១១ ៧៩៨ ០០០ ៛ ( ដប់មួយលាន ប្រាំពីររយកៅសិបប្រាំបីពាន់រៀលគត់ ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម