ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានចុះអន្តរាគមន៍ព្យាបាល គោ កើតជំងឺអុតក្តាម បានចំនួន ១៣ ក្បាល ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ចំនួន ០៩ ក្បាល និងភូមិតាធង ឃុំដងពែងចំនួន ០៤ ក្បាល និងចែកថ្នាំBlue Methylene ដល់កសិករចំនួន ០៥ គ្រួសារ។ បានចែកជូនថ្នាំព្យាបាលនិងសំភារ:បរិក្ខាបសុពេទ្យ ជូនភ្នាក់ងារសុខភាពសត្វភូមិចំនួន ០១ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម