ថ្ងៃច័ន្ទ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក និងសហគមន៍នេសាទតំបន់ឆ្នេរតាមាឃ ចេញប្រតិបត្តិការទប់ស្កាត់បទល្មើសជលផល ប្រទះឃើញ និងធ្វើការដកហូតឧបករណ៍នេសាទ លូស្បៃមុង ចំនួន ០២ មាត់ ប្រវែង ៤០ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នៅចំណុចផ្លូវទូក ភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម