ចូលរួមប្រជុំផ្សព្វផ្សាយ និងណែនាំដល់កសិករអំពីរជំងឺអុតក្តាមគោក្របីនិងចែកថ្នាំ Blue Methylene
ចេញ​ផ្សាយ ១៤ តុលា ២០២០
279

ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក កេត បូណា មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចូលរួមប្រជុំផ្សព្វផ្សាយ និងណែនាំដល់កសិករអំពីរជំងឺអុតក្តាមគោក្របីនិងចែកថ្នាំ Blue Methylene ដល់កសិករចំនួនពីរភូមិ ក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។១. ភូមិឈូក ចំនួន ៨៣ គ្រួសារ មានសត្វគោសរុបចំនួន ៥៩៥ ក្បាល ឈឺ ៣៣០ ក្បាល ងាប់ ១៣ ក្បាលក្របី ចំនួន ២៧៧ ក្បាល ឈឺ ៧៤ ក្បាល ងាប់ ០១ ក្បាល។ ២.ភូមិតានី ចំនួន ៣៣ គ្រួសារ មានសត្វគោសរុប ១២៩ ក្បាល ឈឺ ៩១ ក្បាល គ្មានងាប់ ក្របី ចំនួន ១៩៩ ក្បាល ឈឺ ១៦៥ ក្បាល គ្មានងាប់ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter