ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ កម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដំណាំត្រសក់ទ្រើង។ទស្សន:កិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នេះ យើងធ្វើឆ្លងស្រុក មកពីភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មកមើលនូវចម្ការបង្ហាញរបស់កសិករគម្រូរយើងឈ្មោះ សេង សៀន នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង ដែលមានប្រជាកសិករចូលរួម ១២ នាក់ ស្រី ០៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម