ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាព លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រធានសហគមន៍កសិកម្មទាំងអស់ មកពីខេត្តកំពង់ស្ពឺ ខេត្តកោះកុង សមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្នុងគោលបំណងផ្សព្វផ្សាយពីតួនាទី ភារកិច្ច និងផែនការអនុវត្តបន្ត របស់សហព័ន្ធសហគមន៍កសិកម្មកម្ពុជា ដោយមានអ្នកចូលរួមសរុប ៧៧ នាក់ ស្រី ១៧ នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម