ថ្ងៃច័ន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ មន្រ្តីកិច្ចសន្យា ០១រូប និងមានការចូលរួមពីសហគមន៍នេសាទថ្មសចំនួន ០២រូប បានចុះល្បាត និងដកហូតឧបករណ៍នេសាទ ឈ្នាងអូសកូនគ្រែងឈាម (ធ្វើពីដែក និងសាច់មងក្រឡាញឹក) ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំនួន ០២ គ្រឿង នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម