ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតភាពដំណាំស្វាយចន្ទី លក្ខណៈអាជីវកម្ម
ចេញ​ផ្សាយ ១២ តុលា ២០២០
93

ថ្ងៃច័ន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក សឹង លី អនុប្រធានទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកស្រែអំបិល  បានសហការជាមួយអង្គការ Save the Children និងអង្គការ iDE បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតភាពដំណាំស្វាយចន្ទី លក្ខណៈអាជីវកម្ម នៅស្រុកស្រែអំបិល មានអ្នកចូលរួមសរុប ១៩ នាក់ ស្រី ០២ នាក់ នៅភូមិនាពិសី ឃុំជីខក្រោម និងមានចូលរួមសរុប ២០ នាក់ ស្រី ០៥ នាក់ នៅវត្តអនឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល។

ចំនួនអ្នកចូលទស្សនា
Flag Counter