ចុះអន្តរាគមន៍ជំងឺឆ្លងសត្វគោ ក្របី
ចេញ​ផ្សាយ ១២ តុលា ២០២០
92

ថ្ងៃច័ន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក  ខៀវ  កានិត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល  អាជ្ញាធរ ស្រុក, ឃុំ, ភូមិ បានចុះអន្តរាគមន៍ជំងឺឆ្លងសត្វគោ ក្របី នៅភូមិ ព្រែកជីក  ឃុំជីខក្រោម ស្រុកស្រែអំបិល។ +លទ្ធផលបឋម ១.ប្រជុំណែនាំអំពីវិធានការការពារ និងការព្យាបាលសត្វដល់កសិករដែលបានចូលរួម ១៦នាក់  ស្រី ៧នាក់។ ២. ចែក ជូនថ្នាំ  Blue Methylene សម្រាប់លាបលើដំបៅ គោ ក្របី ដល់កសិករ ១៦ នាក់។ ៣. ចែកជូនផូស្ទ័រអំពីជំងឺអុតក្ដាមគោក្របីដល់កសិករ។ ស្រង់ស្ថិតិសត្វគោក្របីរបស់កសិករដែលបានចូលរួមទាំង ១៦នាក់÷ ១. គោ សរុប ១០០ក្បាល ឈឺ  ១១ក្បាល ពុំមានងាប់។ ២. ក្របី សរុប  ៣២ក្បាល  ឈឺ ០២ក្បាល ងាប់គ្មាន។ + ផែនការបន្ត ៖១. ចុះណែនាំប្រជាពលរដ្ឋចូលរួមទប់ស្កាត់តាមវិធានបសុព្យាបាលតាមរោងចិញ្ចឹម, ២. ចុះព្យាបាលសត្វកំពុងឈឺ និងសត្វដែលទើបចេញរោគសញ្ញាជំងឺថ្មី, ៣. បន្តការតាមដានស្ថានភាពសុខភាពសត្វគោក្របីនៅក្នុងហ្វូងសត្វឈឺ និងហ្វូងសត្វដែលចិញ្ចឹមក្នុងតំបន់ផ្ទុះជំងឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter