បានចូលរួមសិក្ខាសាលាស្តីពី “យុទ្ធសាស្ត្រអនុវត្តខ្សែច្រវ៉ាក់ផលិតកម្ម កសិកម្ម និងទីផ្សារ”
ចេញ​ផ្សាយ ១២ តុលា ២០២០
103

ថ្ងៃច័ន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី “យុទ្ធសាស្ត្រអនុវត្តខ្សែច្រវ៉ាក់ផលិតកម្ម កសិកម្ម និងទីផ្សារ” ដែលអង្គសិក្ខាសាលានេះមានវត្តមានចូលរួមពីលោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសារ, វត្តមានលោកមេឃុំ មេភូមិ អនុភូមិទាំង ០៤ឃុំ មានឃុំតានូន, ឃុំអណ្តូងទឹក, ឃុំថ្មស, និងឃុំកណ្តោល និងលោកអនុប្រធានទាំង ០២ រូបប្រចាំការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក រួមសហការ និងសម្របសម្រួលដោយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង នៃគម្រោងស្ទៀរ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣៦ នាក់ ស្រី ០៧ នាក់។ អង្គសិក្ខាសាលានេះធ្វើឡើងនៅសាលាស្រុកបូទុមសាគរ។

ចំនួនអ្នកចូលទស្សនា
Flag Counter