ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរបានបានចុះអង្កេត និងតាមដានកសិករដែលបានចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំត្រសក់ទ្រើង នៅភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារបានសម្ភាស៍នៅភូមិព្រលាន ចំនួន ១៣ គ្រួសារ និងទៅមើលកសិករគំរូ នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម