ថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីខណ្ឌ ០១រូប សហការជាមួយរដ្ឋបាលជលផលថ្នាក់កណ្តាលបានរៀបចំប្រជុំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានពាក់ព័ន្ឋការនេសាទសមុទ្រ ដើម្បីជម្រុញប្រមូលថ្លៃឈ្នួលនេសាទលើឧបករណ៍នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រ និងផ្តល់លិខិតអនុញ្ញាតអោយធ្វើអាជីវកម្មនេសាទ ដឹកនាំដោយលោក ឈួន គីមឈា អនុប្រធានកិច្ចការជលផល ដែលប្រព្រឹត្តទៅនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបចំនួន ៤៥នាក់ ស្រី ០៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម