ថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារការិយាល័យផលិតកមុ្ម និងបសុព្យាបាលខេត្ត បានចុះណែដល់កសិករចិញ្ចឹមគោ ក្របីភូមិទាំង០៤ នៃឃុំជីផាត មានអ្នកចូលរួម ៥៤ នាក់ ស្រី ២៩ នាក់។ ដែលមានសត្វដូចជា៖ ១. គោ ៤៤៩ ក្បាល ឈឺ ១១៨ ក្បាល ព្យាបាល ៨៧ ក្បាល ងាប់ ០៧ ក្បាល។ ២.ក្របី ១៧៧ ក្បាល ឈឺ ៤០ ក្បាល ព្យាបាល ៣២ ក្បាល សរុប ៦២៦ ក្បាល ឈឺ ១៥៨ ក្បាល ព្យាបាល ១១៩ ក្បាល ងាប់ ០៧ ក្បាល។ យកសំណាកសង្ស័យជំងឺសារទឹក ០៥ សំណាក, សង្ស័យអុតក្ដាម ០២ សំណាក។ សត្វឈឺមួយចំនួនកំពុងត្រូវបានពេទ្យសត្វភូមិ និងម្ចាស់សត្វព្យាបាល សនិងមួយចំនួនទៀតក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលអន្តរាគមន៍ព្យាបាល។ + បញ្ហាប្រឈម៖ ១.ប្រជាជននៅតែលែងសត្វគោក្របីទៅវីវាលស្មៅរួម និងប្រភពទឹករួម (អតីតដីចំការអំពៅ លី យុងផាត់), ២.គោក្របីគ្មាំនខ្សែកម្លុះ និងមួយចំនួនមានក្រោលនៅក្នុងព្រៃជ្រៅឆ្ងាយៗ, ៣.ផ្លូវធ្វើដំណើរចុះទៅពិនិត្យ និងព្យាបាលពិបាកធ្វើដំណើរខ្លាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម