ថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាង គីរី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងលោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំត្រៀមលក្ខណ:ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តក្រមទាំង ៤ ជាមួយប្រធានគណៈកម្មការទី ៦ នៃព្រឹទ្ធសភា នាពេលខាងមុខ ។ កិច្ចប្រជុំត្រៀមលក្ខណ:ប្រព្រឹត្តទៅនៅសាលាដំបូងខេត្តកោះកុង ដឹកនាំដោយ ឯកឧត្ដមប្រធានសាលាដំបូងខេត្ត និងក្រុមការងារគណ:កម្មការព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាព ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ចំនួន ២៧ នាក់ ស្រី ០៤ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម