ចូលរួមប្រជុំស្ដីពី ទិន្នន័យទីតាំងដី ដែលប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្ដែង ដើម្បីស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើ ឆ្នាំ២០០២
ចេញ​ផ្សាយ ២៣ កញ្ញា ២០២០
131

ថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមប្រជុំស្ដីពី ទិន្នន័យទីតាំងដី ដែលប្រជាពលរដ្ឋកាន់កាប់  អាស្រ័យផលជាក់ស្ដែង  ដើម្បីស្នើសុំកាត់ឆ្វៀលចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ នៅតាមបណ្ដាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង  ក្រោមអធិបតីភាពលោក សុខ សិទ្ធី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង ស្រុក  តំណាងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២១ នាក់  ស្រី ០១ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter