ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
121

ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០  លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ ៖ ១.ពេលព្រឹកបើកវគ្គ នៅភូមិត្រពាំងកណ្តោល ឃុំជីខលើ ដែលមានអ្នកចូលរួមចំនួន ២៦ នាក់ ស្រី ១៤នាក់ ក្នុងនោះកសិករចូលរួមចំនួន ២១ នាក់ ស្រី ១២ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧០% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ហើយពួកគាត់ចង់ដាំភាគច្រើន។ ២.ពេលល្ងាចបើកវគ្គ នៅភូមិឈូក ឃុំជីខលើ ដែលមានអ្នកចូលរួមចំនួន ២៨ នាក់ ស្រី ២០នាក់ ក្នុងនោះកសិករចូលរួមចំនួន នាក់ ២២  ស្រី ១៨ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧៥ % ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ហើយពួកគាត់ចង់ដាំទាំងអស់គ្នា។ សូមជម្រាបជូនផងដែរ ប្រជាកសិករដែលចូលរៀនវគ្គទាំងពីរខាងលើនេះមានការផុសផុលសួរចង់ចេះចង់ដឹងច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter