ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសមុន នឹងក្រោយពេលប្រមូលផលលើដំណាំត្រសក់ទ្រើង ស្ថិតនៅភូមិជីត្រះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ១៤ នាក់ ស្រី ១០ នាក់។ ជាលទ្ធផលកសិករ ៧៥% គាត់បានយល់ដឹង និងពេញចិត្តចូលរួមវគ្គ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមដាំដំណាំត្រសក់ ជាពិសេសយល់ដឹងពីការដាំត្រសក់តាមបែបបច្ចេកទេសថ្មីនេះ និងបច្ចេកទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព ការចែកចំណាត់ថ្នាក់ត្រសក់ ដើម្បីបង្កើនតម្លៃបន្ថែមផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម