ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានបើកវគ្គ្ដុះបណ្ដាលស្តីពីបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលត្រសក់និងបន្លែ ០១ វគ្គ: ពេលព្រឹកបណ្តុះបណ្តាលនៅភូមិខ្លុង ឃុំស្រែអំបិល ដែលមានអ្នកចូលរួមចំនួន ២៤ នាក់ ស្រី ១១ នាក់ ក្នុងនោះកសិករចូលរួមចំនួន ១៩ នាក់ ស្រី ០៩ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧០% ពីបច្ចេកទេសនៃការប្រមូលផលត្រសក់និងបន្លែ ហើយពួកគាត់ចង់ដាំបន្លែប្រហែល ៦០%។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម