កិច្ចប្រជុំពិភាក្សាកំណត់ព្រំប្រទល់ និងធ្វើផែនទីកន្លែងនេសាទសហគមន៍សាលាម្នាង
ចេញ​ផ្សាយ ២៨ កក្កដា ២០២០
127

ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា  ឆ្នាំ២០២០ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាកំណត់ព្រំប្រទល់ និងធ្វើផែនទីកន្លែងនេសាទសហគមន៍សាលាម្នាង ដោយមានការអញ្ជើញចូលរួមពីលោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ នៅសាលាឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង  មានអ្នកចូលរួមសរុបចំនួន ១៩ នាក់ ស្រី ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter