ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ឈួន ពន្លឺ មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានចូលរួមកិច្ចប្រជុំស្តីពីការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប (RIICE) ក្នុងផលិតកម្មដំណាំស្រូវ ក្នុងប្រទេសកម្ពុជា។ នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាពលោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលមកពី អគ្គនាយកដ្ឋានកសិកម្ម វិទ្យាស្ថានអភវឌ្ឍន៍កសិកម្ម (CADI) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រាជធានី ចំនួន០៧ (ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តប៉ៃលិនខេត្តព្រះសីហនុ ខេត្តកោះកុង និងមន្ទីររាជធានីភ្នំពេញ) សរុបអ្នកចូលរួមចំនួន ២៩ នាក់ ស្រី ០៦ នាក់។ គោលបំណង៖១.ផែនទីដាំដុះដំណាំស្រូវ (កម្រិតថ្នាក់ខេត្ត ស្រុក, ឃុំ, ផែនទីដាំដុះដំណាំស្រូវប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំ)។ ២.ផែនទីដាំដុះដំណាំស្រូវ State of Season។ ៣.ការព្យាករណ៍ទិន្នផលស្រូវ Yield Estimation និង ៤.ផែនទីផ្ទៃដីដំណាំស្រូវប៉ះពាល់ដោយ រាំងស្ងួត និងទឹកជំនន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម