ថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក សុខ សំអាត អនុប្រធានមន្ទីរ លោក លី សុវណ្ណរិទ្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមប្រជុំពិភាក្សាពិគ្រោះយោបល់ និងធ្វើបទបង្ហាញលទ្ធផលនៃការចុះសិក្សាសម្រាប់កិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ មានអ្នកចូលរួមប្រមាណ ៤០ នាក់ ស្រី ០៣ នាក់ នៅសាលប្រជុំសាលាខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម