ពិភាក្សាអំពីផលប៉ះពាល់ ពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Green Rich Group Co.,LTD
ចេញ​ផ្សាយ ២៥ កក្កដា ២០២០
156

ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា  ឆ្នាំ២០២០ លោក ឡាង គីរី អនុប្រធានមន្ទីរ បានចូលរួមដើម្បីពិភាក្សាអំពីផលប៉ះពាល់ ពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Green Rich Group Co.,LTD មានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដោយថ្នាក់ដឹកនាំក្រុមការងារ បានជួបជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំឡើងនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter