ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយ នាយរងខណ្ឌរដ្ឋបាល នាយ នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្ត្រីនៃខណ្ឌព្រៃឈើកោះកុង បានចូលរួមសហការជាមួយក្រុមការងារអន្តរក្រសួង កាត់ឆ្វៀលដីចេញពីគម្របព្រៃឈើ និងតំបន់ព្រៃការពារឧទ្យានជាតិ ផ្ដល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ក្នងភូមិសាស្ត្រខេត្តកោះកុង ទទួលបានលទ្ធផលដូចខាងក្រោមៈ
១.ក្រុមការងារស្រុកថ្មបាំងៈ ចូលរួមប្រជុំពិនិត្យ វាយតម្លៃលទ្ធផលការងារ " ចុះពិនិត្យ និងសិក្សា ប្រមូលទិន្នន័យ ទីតាំងដី ដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកថ្មបាំង ដែលមានអ្នកចូលរួមសរុបចំនួន ៣៣ នាក់ ក្នុងនោះមានស្ត្រី ចំនួន ០១ នាក់ ។
២.ក្រុមការងារក្រុងខេមរភូមិន្ទៈ ចូលរួមប្រជុំពិនិត្យ វាយតម្លៃលទ្ធផលការងារ " ចុះពិនិត្យ និងសិក្សាប្រមូលទិន្នន័យទីតាំងដី ដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៣.ក្រុមការងារស្រុកស្រែអំបិលៈ ចូលរួមប្រជុំពិនិត្យ វាយតម្លៃលទ្ធផលការងារ " ចុះពិនិត្យ និងសិក្សាប្រមូលទិន្នន័យទីតាំងដី ដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងភូមិសាស្ត្រឃុំជីខលើឃុំជីខក្រោម និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
៤.ក្រុមការងារស្រុកបូទុមសាគរៈ បានចុះជាមួយក្រុមការងារថ្ឋាក់ជាតិ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ គណៈបញ្ជាការស្រុក ចុះសិក្សា និងប្រមូលទិន្នន័យទីតាំងដី ដែលប្រជាពលរដ្ឋ ប្រើប្រាស់អាស្រ័យផលជាក់ស្តែង ធ្វើការបង្ហោះ Drone ពិនិត្យមើលក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ត្រង់ចំណុចនិយាមកាៈ UTM ០៣២៨១៩៤-១២៣៥៤៦៦ តំបន់ថ្មបង្ហៀរ, UTM ០៣២៧៦៧៧-១២៣៥៥២៥ ដីចំការចាស់កាន់កាប់ដោយមន្រ្តីយោធាស្រុក បូទុមសាគរឈ្មោះ ហាន់ ហួស ដែលត្រូវឆ្វៀល។ UTM ០៣២៧៩៥៤-១២៣៤១៣ ១ តំបន់តំណាក់តារិន ភូមិចាស់មានប្រជាពលរដ្ឋរស់នៅចំនួន ២២ គ្រួសារ។ ២. ភូមិជីត្រេះតាមចំនុច UTM ០៣២៩០៩៧-១២២៩២៨១; UTM ០៣៣១៨២៤.១២៣២៧៧២ ទំនប់ទឹកប្រៃ ភូមិជីត្រេះនឹងភូមិប្រៃ។