វគ្គបណ្តុះបណ្តាល ស្តីអំពីបច្ចេកទេសមុននឹងក្រោយពេលប្រមូលផលលើដំណាំត្រសក់
ចេញ​ផ្សាយ ១៧ កក្កដា ២០២០
129

ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០២០ លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរបានបើកវគ្គបណ្តុះបណ្តាល ស្តីអំពីបច្ចេកទេសមុននឹងក្រោយពេលប្រមូលផលលើដំណាំត្រសក់ នៅភូមិសុវណ្ណាបៃតង  ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ១៩ នាក់ ស្រី ១១ នាក់។ ជាលទ្ធផលទទួលបានដោយពួកគាត់ពេញចិត្តនឹងចូលរួម ហើយគាត់យកចិត្តទុកដាក់ស្តាប់មេរៀននេះ ពីព្រោះបានជួយអោយពួកគាត់យល់បន្ថែម និងបច្ចេកទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព ដើម្បីជួយបង្កើតតម្លៃទីផ្សារ ថែរក្សាបានយូរ និងមានភាពទាក់ទាញសម្រាប់អ្នកទិញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter