ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល បានជួបប្រទះបទល្មើសនេសាទ
ចេញ​ផ្សាយ ១៦ កក្កដា ២០២០
143

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយនគរបាលប៉ុស្តិ៍ដងពែង ០១រូប និងសហគមន៏នេសាទព្រះអង្គកែវ ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែអំបិល  បានជួបប្រទះបទល្មើសនេសាទ ដោយដាក់របាំងសាច់អូនកាត់ទទឹងព្រែកបិទជិត ចំនួន ០២ កន្លែង ក្រុមការងារបានធ្វើការដកហូត មានរបាំងសាច់អួនចំនួន ០២ មាត់ ប្រវែង ៤០ម៉ែត្រ, បង្គោលចំនួន ៥០ដើម និងលែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញចំនួន ១០ គីឡូក្រាម ស្មើនឹង ០១ ករណី នៅចំណុចព្រែកពាមតាំង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter