ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក គង់ មិនា អនុទទួលបន្ទុកការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានបើវគ្គបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសមុន នឹងក្រោយពេលប្រមូលផលលើដំណាំត្រសក់ នៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ២១ នាក់ ស្រី ១១ នាក់។ ជាលទ្ធផលទទួលបានដោយពួកគាត់ពេញចិត្ត និងចូលរួម ហើយគាត់យកចិត្តទុកដាក់ស្តាប់មេរៀននេះ ពីព្រោះបានជួយអោយពួកគាត់យល់បន្ថែម និងបច្ចេក ទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព ដើម្បីជួយបង្កើតតម្លៃទីផ្សារ ថែរក្សាបានយូរ និងមានភាពទាក់ទាញសម្រាប់អ្នកទិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម