ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក គង់ មិនា អនុទទួលបន្ទុកការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោកប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារ សង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានបើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្តិភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់ ជី ថ្នាំកសិកម្ម ដល់កសិករ នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដែលមានប្រជាកសិករចូលរួមប្រមាណ ១០ នាក់ ស្រី ០១ នាក់។ និងរសៀលថ្ងៃដដែលក្រុមការងារ ក៏បានបើវគ្គបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសមុន នឹងក្រោយពេលប្រមូលផលនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួម ២៣ នាក់ ស្រី ១០ នាក់។ ជាលទ្ធផលទទួលបានដោយពួកគាត់ពេញចិត្តនឹងចូលរួម ហើយគាត់យកចិត្តទុកដាក់ស្តាប់ដោយមេរៀននេះ គឺការផ្តោតសំខាន់លើការអនុវត្តរបស់ពួកគាត់ក្នុងការប្រើប្រាស់ជី-ថ្នាំកសិកម្មសព្វថ្ងៃ នឹងជួយជំរុញបន្ថែមការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ពីផលប៉ះពាល់ប្រើប្រាស់ ជី ថ្នាំកសិកម្ម និងបច្ចេកទេសប្រមូលផលត្រសក់ ការវេចខ្ចប់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម